លោកស្រី ម៉ែន សំអន៖ ប្រជាជនទូទាំងប្រទេស កំពុងមានសិទ្ធិសេរីភាព និងការរស់នៅប្រកបដោយសុភមង្គល ក្រោមដំបូលសន្តិភាព

FN ៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧នេះ បានថ្លែងថា ប្រជាជនទូទាំងប្រទេស កំពុងមានសិទ្ធិសេរីភាព និងការរស់នៅប្រកបដោយសុភមង្គល ក្រោមដំបូលសន្តិភាព និងស្ថេរភាពយ៉ាងពេញលេញ និងមានជីវភាពកាន់ តែធូរធារ។ ការថ្លែងបែបនេះក្នុងឱកាសដែលលោកស្រី ម៉ែន សំអន អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបការងារ វេទិកាថ្នាក់ជាតិ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្ម វិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល នៅខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧នេះ។ លោកស្រី ម៉ែន សំអន បានថ្លែងបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាពីមួយអាណត្តិទៅមួយអាណត្តិ តែងតែយកចិត្តទុកដាក់ គិតគូរដល់សុខទុក្ខ របស់ប្រជាពលរដ្ឋទូទាំងប្រទេស ហើយក្នុងនាមលោកស្រី ជាសេនាធិការឲ្យរាជរដ្ឋាភិបាល ត្រូវយកចិត្តទុកដាក់ ទី១៖ ពង្រឹងសតិអារម្មណ៍ប្រជាពលរដ្ឋយើង តាមមូលដ្ឋានឲ្យមានភាពពជឿជាក់ និងកក់ក្តៅជាមួយ រាជរដ្ឋាភិបាលកម្ពុជា, ទី២៖ ជំរុញធ្វើឲ្យមន្ត្រីរាជការយើងយល់ដឹងកាន់តែច្បាស់ ពីស្ថានភាពជាក់ស្តែងខាងសេដ្ឋកិច្ច សន្តិសុខនៅមូលដ្ឋាន … Continue reading លោកស្រី ម៉ែន សំអន៖ ប្រជាជនទូទាំងប្រទេស កំពុងមានសិទ្ធិសេរីភាព និងការរស់នៅប្រកបដោយសុភមង្គល ក្រោមដំបូលសន្តិភាព